ខេត្តកណ្ដាល ៖ ប្រភពពលរដ្ឋមានសេចក្ដីរាយការណ៍អោយក្រុមអ្នកយកព័ត៌មានដឹងថាមានគ្រឿងចក្រមួយចូលធ្វើអាជីកម្មស្ដារអូរ ឬព្រែក យកអាចម៍ដីដឹកលក់យ៉ាងគក្រឹងគក្រែងនៅចំណុចព្រែកតូចឃុំពាមសុខា ស្រុកពញ្ញាឭ បើបើកបរលឿន មិនគ្រប ហុយ រីឯអាជ្ញាធរ មិនខ្វាយខ្វល់នោះឡើយ។បញ្ហាការយកគ្រឿងចក្រ ចូលធ្វើអាជីកម្មជីកស្ដារ អូរ ឬ ព្រែកយកអាចម៍ដីលក់នោះលោកប្រធានមន្ទីរ៉ែនឹងថាមពលស្រុកពញ្ញាឮបានលើកឡើងថាទីតាំងខាងលើនោះគឺពុំទាន់មានច្បាប់ពីរច្រកចេញចូលស្រុក/ខេត្តនោះទេ។
ពាក់ព័ន្ធនឹងទីតាំងស្ដារអូរព្រែកនោះដែលអ្នកយកព័ត៌មានយើងខិតខំស្វែងរកលេខទូរស័ព្ទ ដើម្បីអោយម្ចាស់ទីតាំងនោះជួយស្រាយបំភ្លឺនៅស្ដារព្រែកឬអូរតើលោកមានច្បាប់អនុញ្ញាត្តឬទេ?
ទោះជាយ៉ាងណាក្ដី ពលរដ្ឋនឹងមជ្ឍដ្ឋានទូទៅស្នើសុំសំណូមពរដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅលិខិតអនុញ្ញាត្តស្ដារព្រែក ឬ អូរ ធម្មជាតិមួយទីតាំងមួយនេះផង។