ទីតាំងបើកល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅក្នុងស្រុកកំរៀង សមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានបង្ក្រាប


   ខេត្តបាត់ដំបង ៖  តាមសេចក្តីរាយការណ៍មកថា៖ ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កំពុងពង្វក់ ស្មារតី ក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ប្រភពច្បាស់ការណ៍បានឲ្យដឹងថា៖ ទីតាំងបើកល្បែងស៊ីសងហ្គេមបាញ់ត្រីស្ថិតនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅតែបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ! គេសង្ស័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ខ្លាចប៉ះពាល់ផលប្រយោជន៍ ទើបមិនហ៊ានបង្ក្រាប! ទីតាំងល្បែងស៊ីសងខាងលើនេះ ផងក៏មិនដឹង .???

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គលដែលហ៊ានបើកល្បែងសុីសងហ្គេមបាញ់ត្រី និងបក្សពួករបស់ខ្លួន មិនអាចបើកដំណើរការល្បែងស៊ីសងនៅលើទឹកដី ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានឡើយ។

ប្រភពដដែលបានបន្ថែមទៀតថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ ជាខ្លាំង ខ្លាចប្ដីៗ ខ្លាចប្រពន្ធ ហើយនិងកូនៗ ពួកគាត់ មានការ ជ្រុលជ្រួស ក្នុងការលេងល្បែងខុសច្បាប់ ទាំងនោះ ម្យ៉ាងទៀតនោះ ពួកគាត់ មានការភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួត ពិនិត្យ ភាពជាក់ស្តែង ដើម្បីមានវិធានការ ក្នុងការបង្រ្កាប! ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំងស្រុកកំរៀង (ឡែម) ខេត្តបាត់ដំបងផងទាន ដើម្បីធានាបាននូវគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថាក់ក្រោមជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំង ប្រទេស ដោយគ្មានការលើកលែង ៕

Previous Post Next Post