សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្រោយពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួច សកម្មភាពមនុស្ស សេដ្ឋកិច្ចនៅអរិយក្សត្រ នឹងកើនឡើង និងចរន្តនៃការស្នាក់នៅរបស់ប្រជាជនក៏មានការកើនឡើងផងដែរ។ ដូចនេះ សក្កានុពលនៃការតភ្ជាប់នេះ នឹងនាំការរីកចម្រើនបន្ថែមទៀតនៅផ្នែកខាងកើត និងតំបន់ដែលពាក់ព័ន្ធផងដែរ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផងដែរថា ទីក្រុងថ្មី នៅខាងកើតទន្លេ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ធំទូលាយ ជាមួយទីធ្លាធំ បម្រើដល់សាធារណជន កីឡា សួនច្បារជាដើម។
បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រផ្ការីករបស់រាជរដ្ឋាភិបាល គឺជាការដាំគ្រាប់ផ្កានៃការអភិវឌ្ឍ ហើយការអភិវឌ្ឍនៅតំបន់អរិយក្រត្សនេះ សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ចព្រោះថា ផ្ការីកនៃសន្តិភាព សុខដុមនីយកម្ម និងភាពរីកចម្រើននៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ដូចនេះយើងទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តាសំខាន់បំផុតសម្រាប់ជីវិត ការអភិវឌ្ឍ និងដង្ហើមនៃសង្គមជាតិ ដោយប្រែក្លាយនូវអ្វីដែលគេធ្លាប់តែថា សន្តិភាពកម្ពុជា មានប្រវត្តិត្រឹមមួយចម្អិនកំពឹស ទៅជាសន្តិភាព ដែលស្ថិតស្ថិររាប់រយឆ្នាំទៅមុខទៀត បេីទោះបីជាសន្តិភាព រយៈពេល២៦ឆ្នាំកន្លងមកនេះ គឺជាពេលវេលាដែលមានសន្តិភាពយូរជាងគេ ក្នងរយៈពេល៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg