ទីតាំងដីអតីតលោក សន ថន អីលូវបានប្រែក្លាយជាដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងពេលនេះជាកន្លែងធ្វើអាជីវកម្មលក់ដីគ្រួសក្រហមហើយ


   ខេត្តបាត់ដំបង ៖ គេសង្គេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថា ប័ណ្ណ រឺ ក្រសួងរ៉ែនិងថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ គោលបំណងថែរក្សា សម្បត្តិ ធម្មជាតិទាំងនេះ។ហើយថ្នាក់ដឹកនាំបានដាក់កម្លាំងមន្ត្រីជំនាញ ទាំងនោះនៅតាមបណ្ដា ភូមិ ឃុំ ស្រុកនិងខេត្ត រាជធានីមានទាំងគណៈបញ្ជាការឯកភាពខេត្តគណៈបញ្ជាការឯកភាពស្រុកនឹងមន្ត្រីជំនាញគ្រប់ស្ថាប័នដើម្បីអោយមើលថែការពារនិងបង្ក្រាបជនល្មើសដែលលួចចូលគាស់កាយទន្ទ្រានសម្បត្ដិធម្មជាតិផងដែរ។

ប្រភពពលរដ្ឋអោយក្រុមអ្នកយកព័ត៌មានយើងបានដឹងថាមានគ្រឿងចក្រ2 កំពុងចូលគាស់កាយយកដីគ្រួសក្រហមស្ថិតនៅក្នុងចំណុចឃុំឆ្នាល់មាន់ស្រុកគាស់ក្រឡខេត្តបាត់ដំបងកាយដឹកលក់យ៉ាងរលូន ។

ជាក់ស្ដែងនៅថ្ងៃទី27-12-2024ក្រុមអ្នកយកព័ត៌មានរួមនឹងមេគង្គខ្មែរបានចុះទៅដល់ទីតាំងចំណុចនោះបានឃើញគ្រឿងចក្រ2ពិតមែនហើយ បើយោងតាមអ្នកបើកឡានឬអេស្ការនៅទីនេះបានលើកឡើងថាគ្រឿងចក្រ2នឹងឡានជារបស់លោក ម៉ិល សៀវធៀន នៅឯកភ្នំ ហើយបន្ដទៀតថាចូលមកនេះគឺគេជួលមកទេ កាយស៊ីតំលៃឡាន  តែបើចង់ដឹងជាងនេះទៀតទៅសួរខាងមុខព្រោះទីនោះជាកន្លែងកត់បុងឡានហើយគេដឹងច្បាស់។

បញ្ហារឿងការគាស់កាយដីគ្រួសក្រហមនៅទីតាំងដីអតីតលោកសន ថន ដែលប្រែក្លាយមកជាដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងដោយកំពុងធ្វើការគាស់កាយដឹកលក់នោះលោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុកគាស់ក្រឡ បានមានប្រសាសន៍(តាមទូរស័ព្ទ)ថាកន្លែងនឹងគេមានច្បាប់ហើយ របស់លោកស្នងការ។ចំណែកលោកឧត្តមសេនីយ៍ទោល  ជាស្នងការខេត្តបាត់ដំបងក្រុមការងារយើងខិតខំទំនាក់ទំនងតាមទូរស័ព្ទដែលតែតេចូលជាច្រើនដងតែពុំលើក។

ករណីការគាស់កាយដីគ្រួសក្រហមនៅទីតាំងខាងលើកនោះលោក ស៊ិន ស៊ីធួន ប្រធានការិយាល័យរ៉ែនឹងថាមពលខេត្តនឹងលោក កក់ បូរ៉ាន់ ប្រធានបរិស្ថានខេត្តបាត់ដំបង លើកឡើងស្រដៀងគ្នានោះថាពុំដឹងនោះទេ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នឹងជាកងកម្លាំងឯកភាពខេត្ត មេត្តាជួយដាក់កម្លាំងជំនាញរ៉ែនឹងរដ្ឋបាលព្រៃឈើ  បរិស្ថាន រួមនឹងអភិបាលស្រុក ដើម្បីត្រួតពិនិត្យនៅទីតាំងដីអតីតលោក សន ថន ដែលប្រែក្លាយជាដីសម្បទានសង្គមកិច្ចអតីតយុទ្ធកម្ពុជាខេត្តនោះផងទានតើស្របច្បាប់កំរិតណា?។

Previous Post Next Post