ពិតជាខ្នងក្រាស់ ខ្សែធំមែន! ម្ចាស់ កាស៊ីណូ(អីហ្គល ឃីង)មួយកន្លែងក្នុង ស្រុកកំរៀង ខេត្តបាត់ដំបង បើកកៃឲ្យពលរដ្ឋខ្មែរចូលល្បែងសុីសង គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង!


   ខេត្តបាត់ដំបង៖ មជ្ឈដ្ឋាន អ្នកច្បាប់ ប្រាកដបានដឹងដែលហើយ! គោលការណ៍(កាស៊ីណ)និមួយៗនៅ កម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះឡើយ!ក្នុងនោះបើពលរដ្ឋខ្មែរសុំចូលបម្រើការងារ ឬសុំច្បាប់បើកអាជីវកម្ម បើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ)គឺជារឿងត្រឹមត្រូវ។ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងទាំងនោះ គឺជារឿងខុសច្បាប់ 100%។

បើយោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងស្រុកកំរៀង បានឲ្យដឹងថា! កាស៊ីណូ(អីហ្គល ឃីង)មួយកន្លែង ត្រង់ចំណុច ក្បែរច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុង ស្រុកកំរៀង ខេត្តបាត់ដំបង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង គ្រប់ប្រភេទ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនទប់ស្កាត់ និងចាត់វិធានការបង្ក្រាបឡើយ!

ប្រភពដដែលបានឲ្យដឹងទៀតថា! កាស៊ីណូ(អីហ្គល ឃីង)មួយកន្លែងក្នុង ស្រុកកំរៀង ខេត្តបាត់ដំបង បង្កប់ល្បែងសុីសង គ្រប់ប្រភេទ បើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងពេញបន្ទុក (ពោលគឺ)ចូលលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ធ្វើការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។ ប្រហែល ម្ចាស់កាស៊ីណូ(អីហ្គល ឃីង)មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

មជ្ឈដ្ឋានខាងក្រៅ !.និងងប្អូនប្រជាពលរដ្ឋ រស់នៅក្នុង ស្រុកកំរៀង រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នាជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់កាស៊ីណូ(អីហ្គល ឃីង)និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុង កាស៊ីណូ(អីហ្គល ឃីង)នៅលើទឹកដី ស្រុកកំរៀង ខេត្តបាត់ដំបង បានឡើយ!។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ ពួកគាត់់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូ មិនឆាប់ទេ? កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ជុំវិញពាក់ព័ន្ធ ល្បែងស៊ីសង គ្រប់ប្រភេទ បង្កប់ក្នុង កាស៊ីណូ(អីហ្គល ឃីង)នេះដែរ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជាពិសេស លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៉ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!ផង ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕






Previous Post Next Post