ខេត្តបាត់ដំបង ៖ បើយោងតាម លិខិតរដ្ឋបាលខេត្តបាត់ដំបង លេខ1372/22 សជណ ស្ដីពី ការបញ្ឍប់រថយន្ដដឹកជញ្ជូនធុនធ្ញន់ចូលក្រុងបាត់ដំបងនឹងផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង ចុះថ្ងៃទី02ខែឧសភាឆ្នាំ2022។
ភាពជាក់ស្ដែងទោះបីសេចក្ដីជូនដំណឹងរដ្ឋបាលខេត្តយ៉ាងណាក្ដី ក៏ការអនុវត្តមិនទាន់មានប្រសិទ្ធិភាពនោះដែល ចំណែកឡានខ្នាតយក្សសព្វថ្ងៃនេះកំពុងដឹកជញ្ជូនទំនិញយ៉ាងកគ្រឹកគក្រែងបំរើការទៅតាមតម្រូវការដាក់តាមឃ្លាំងទាំងនោះ ដូចជា ជី ដែក ស៊ីម៉ង់ ខ្សាច់ នឹងទំនិញផ្សេងៗទៀត។
ពាក់ព័ន្ធនឹងឡានខ្នាតយក្សដឹកទំនិញចូលក្រុងនេះលោក ចាន់ សុធី នាយផ្នែកការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង បានអោយសារព័ត៌មានយើង តាមតេលេក្រាមថាលោកនឹងដាក់កម្លាំងចុះត្រួតពិនិត្យ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋនឹងមជ្ឍដ្ឋានទូទៅស្នើសុំដល់លោក លាង វាសនាអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង ជាពិសេសឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងមេត្តាជួយដាក់កម្លាំងត្រួតពិនិត្យនៅម្ចាស់ឃ្លាំងនឹងឡានដឹកទំនិញចូលក្រុងនេះផង ដើម្បីជួយកាត់បន្ថយនៅសណ្ដាប់ធ្នាប់នឹងរងការខូចខាតដូចជាផ្លូវ។