បញ្ហាបន្តជារៀងរហូតព្រោះបទល្មើសនេសាទ បានរីកដូចផ្សិតនៅមូលដ្ឋានគ្រប់គ្រងដែនសមត្ថកិច្ចរបស់មន្ត្រី ជលផល


   ខេត្ត​បាត់ដំបង ៖ប្រជាពលរដ្ឋក្រោមការដឹក នាំដោយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តនឹងជាកងកម្លាំងឯកភាពរដ្ឋបាលខេត្តបាត់ដំបង មេត្តា​ជ្រាប អំពី​សកម្មភាព​បទល្មើស​នេសាទ លូ​ស្បៃ​មុង របាំង ណ​រ៉ាវ សព្វថ្ងៃនេះ កំពុង​ធ្វើ​សកម្មភាព យ៉ាង​គគ្រឹកគគ្រេង នៅលើ​ទឹកដី​នៃ​ស្រុក​ទាំង3 នៃខេត្តបាត់ដំបង ក្រោម​ការគ្រប់គ្រង របស់​លោក ជិម វិជរ៉ា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង។

​ប្រជាពលរដ្ឋ​សូម​បញ្ជាក់​ជូន​ថា​បទល្មើស​នេសាទ នៅក្នុង​ស្រុក​ទាំង3ការបង្ក្រាប​កន្លងមក ជា​រៀងរាល់ឆ្នាំ ប្រៀប​បាន​ដូច​យក​ជី​ទៅ​បាច​ដាក់​ស្រូវ​អោយ​លូតលាស់​ល្អ ដុះ​ស្មើៗ​គ្នា​ចឹង បង្ក្រាប​ខ្លាំង កើន​ឡើង​ក៏​ខ្លាំង​ជាង​មុន ប្រជាពលរដ្ឋ​បាន​លើកឡើង ថា បើ​មិន​ចាត់​វិធាន​ទៅ​លើ​ជំនាញ​ដែល​គ្រប់គ្រង​នៅ​ទីនោះ​ទេ បានន័យថា នៅតែ​ដដែលៗ​ទេ ព្រោះ​គេ​បាន​ត្រូវ រ៉ូវ​គ្នា​អស់​ហើយ ។ រូបភាព​ខាងក្រោម​នេះ សុទ្ធតែ​ឈ្មួញ​ដែល​ចេះ​បំបាំង​ខ្លួន​ពួន អាត្មា រួមសុខ​រួម​ទុក ស៊ីអត់សុី​ឃ្លាន ជាមួយ​លោក​នាយ​ផ្នែក​ ជលផលតាមស្រុកនីមួយៗ ។​

​មេបទល្មើសជាច្រើននៅក្នុងស្រុកនីមួយៗដែល​ដាក់ បណរ៉ាវ ប្រចាំ​ភូមិ​ ឃុំក្នុង​ម្នាក់ៗ​ប្រវែងរ៉ាប់ពាន់ម៉ែត្រចែកជាឡុកជាច្រើន។

យ៉ាងដូច ជាឈ្មោះជាតិ ប្រើឡុកស្ទាក់ត្រីនឹងក្បាលបស្ដុបត្រីជាច្រើន នៅចំណុចខ្មៅមុខលាត់សន្ធឹងទៅដល់ចំណុចអាជ្រឹងដែលមានប្រវែងច្រើន ស្ថិតនៅឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបង។







Previous Post Next Post