អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង "ពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរ អង្កោល ប្រវែង ១២ ៦៤៥ ម៉ែត្រ ក្រោម ហិរញ្ញប្បសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី"


   ខេត្តកែប៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

                             អនុសាសន៍របស់

                          សម្តេចមហាបវរធិបតី

ទី១. សូមក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកែប បន្តសហការ ដើម្បីបង្កើន និងបង្កើតផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខេត្តកែប ដែលមាន គុណភាព ដើម្បីលើកកម្ពស់ផលិតផលរបស់ខេត្ត ក៏ដូចជាបង្កើនកម្រិតជីវភាព របស់ប្រជាជនខេត្តកែប។ ទន្ទឹមនេះ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកែប ត្រូវបង្កើនការចូលរួមជួយដល់ផលិតករអំបិលទាំងអស់ ដើម្បីជំរុញផលិតកម្មអំបិល ឱ្យបានកាន់តែច្រើន ប្រកបដោយគុណភាពសម្រាប់បំពេញតម្រូវការទីផ្សារ តាមរយៈ ការខិតខំបង្កើនសមត្ថភាពបច្ចេកទេសថ្មីៗ ផលិកអំបិលមានគុណភាពស្តង់ដា ដើម្បីជំរុញទីផ្សារក្នុងស្រុកឱ្យបានច្រើន និងការនាំចេញទៅបរទេស។ រីឯសហគ្រាស ធុនតូច មធ្យម និងសិប្បកម្មនានាក្នុងស្រុក សូមចូលរួមប្រើប្រាស់អំបិលផលិត ក្នុងស្រុកឱ្យបានច្រើន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែល្អ ប្រសើរ។

                           អនុសាសន៍របស់

                        សម្តេចមហាបវរធិបតី

ទី២. សម្តេចបវរធិបតី ណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្តរួមសហការខិតខំបំពេញការងារ ឱ្យបានកាន់តែខ្លាំងក្លាថែមទៀក ក្នុងការលើកកម្ពស់ការចូលរួមចំណែកថែទាំ និង អភិវឌ្ឍផ្លូវ-ស្ពាន ដើម្បីតភ្ជាប់បណ្តាញ ផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំង ប្រទេស និងភ្ជាប់ជាមួយប្រទេសជិកខាងឱ្យមាននិរន្តរភាព, ទាំងគុណភាព និង ប្រសិទ្ធផល។ ទន្ទឹមនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តខិតខំប្រឹងប្រែងចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់នូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣ -២០៣៥»។




Previous Post Next Post