កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និង ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤


   (មន្ទីរបក្សរាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទី ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត  អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងអញ្ជើញចូលរួមពីឯកឧត្តមប្រធាន​ អនុប្រធាន​ សមាជិកផ្នែក និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន​ អនុប្រធានប្រចាំការ​ ប្រធានលេខាធិការដ្ឋាន ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា​ ជំនួយការផ្នែកក្រសួង-ស្ថាប័ន សរុបប្រមាណ ២៥០នាក់។

មានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបជូនអង្គប្រជុំ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ននៃយ.គ.ក. បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំផ្នែក ជំនួយការផ្នែក និងក្រុមការងារយុវជនគណបក្សក្រសួង​-ស្ថាប័នទាំង៤២​ ដែលសម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃជំនួបប្រចាំត្រីមាសនេះ ដែលបានរួមចំណែក​លើកកម្ពស់ និងពង្រឹងកិច្ចសហការល្អ ព្រមទាំងជាវេទិកានៃការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការងារនយាបាយ សតិអារម្មរណ៍ ការចាត់តាំង ដើម្បីថែរក្សា និងពូនជ្រំសមាជិក សមាជិកាទាំងអស់នូវស្មារតី សតិអារម្មណ៍ និងចំណេះដឹង ដោយក្តាប់ឱ្យជាប់នូវគោលនយោបាយ សេចក្តីសម្រេចចិត្តនានា ជឿជាក់ និងហ៊ានការពារមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។

មានមតិវាយតម្លៃអំពីវឌ្ឍនភាពទិសដៅការងារប្រចាំត្រីមាសទី២ ឯកឧត្តម ហេង ណន អនុប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយ.គ.ក. បានរំលឹកឡើងវិញនូវទិសដៅការងារដែលដាក់ចេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងបង្ហាញពីលទ្ធផលសម្រេចបានគួរជាទីមោទនៈរបស់ផ្នែកក្រសួង-ស្ថាប័ន និងក្រុមការងារ​យុវជនគណបក្សក្រសួង- ស្ថាប័នទាំង៤២ ព្រមទាំងស្នើដល់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ បន្តអនុវត្តន៍ការងារឱ្យបានកាន់តែប្រសើរស្របតាមស្មារតីរបស់អង្គប្រជុំ។

បន្ទាប់មកឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត  ប្រធានអង្គប្រជុំ​ បានពាំនាំនូវការសាក​សួរ​សុខទុក្ខពីសំណាក់ សម្តេចធិបតី ដែលសម្តេចជានិច្ចកាលតែងតែនឹករលឹក និងគិតគូជាប្រចាំដល់យុវជនគណបក្សរបស់យើង​និងថ្លែងការកោតសរសើរចំពោះ ឯកឧត្តម ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន និងឯកឧត្តម ហេង ណន អនុប្រធានផ្នែក ដែលបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ជាជំនួបដ៏មានសារៈសំខាន់ និងធ្វើរបាយការណ៍យ៉ាងក្បោះក្បាយ។ ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្ថែមទៀតថា កិច្ចប្រជុំនេះ ជាយន្តការពិនិត្យតាមដាន និងវាយតម្លៃមួយ ដែលយើងទំាងអស់គ្នាអាចវាយតម្លៃលទ្ធផលសម្រេចបានលើការអនុវត្តទិសដៅការងារដែលបានដាក់ចេញ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ កន្លងទៅ និង ដាក់ចេញនូវកិច្ចការអាទិភាពបន្តទៀត។ ក្រោមកិច្ចពិភាក្សា ដោយមានការចូលរួមមតិយោបល់ យ៉ាងច្រើនផុសផល ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គប្រជុំ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានធ្វើការបូកសរុប និងដាក់ចេញនូវទិសដៅការងារមួយចំនួន​ ដោយផ្តោតសំខាន់ទៅលើ-ការពង្រឹង ពង្រីករចនាសម្ព័ន្ធអង្គការចាត់តាំងយុវជនគណបក្ស -ការបំពាក់បំប៉ន​ទស្សន:​ គោលជំហរ​ នយោបាយ​ សតិអារម្មណ៍​ និងការចាត់តាំងរបស់យុវជន​ -លើកទឹកចិត្តយុវជនឱ្យចូលរួមគាំទ្រ​ និងការពារសមិទ្ធផល ស្នាដៃរបស់​គណបក្ស ​-បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។













Previous Post Next Post