កិច្ចប្រជុំត្រួតពិនិត្យកិច្ចការដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី


   ━━━━━✥◈✥━━━━━

  ក្នុងកិច្ចប្រជុំត្រួតពិនិត្យកិច្ចការដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ឱ្យដឹងថា មកទល់ពេលនេះ ខេត្តមណ្ឌលគិរីបានកំណត់តំបន់វិនិច្ឆ័យរួច និងបានចុះវាស់វែងស្រង់ទិន្នន័យក្បាលដី សរុបចំនួន ៥៥ ១១៧ ក្បាលដី ដីប្រមាណជិត ៦ ០០០ ក្បាលដី ទំហំជាង ៣០ ០០០ ហិកតា ដែលមានការពាក់ព័ន្ធ ក្រសួងបាននឹងកំពុងពិភាក្សា និងរកដំណោះស្រាយ។ 

ការចុះបញ្ជីដីរដ្ឋរួចបាន ចំនួន ២១១ បណ្ណ ក្នុងទំហំសរុប ៣០៦ ៣៩០ ហិកតា ក្នុងនោះរួមមាន៖ សម្បទានដីសេដ្ឋកិច្ចចំនូន ២០ ទីតាំង ទំហំ ១២២ ៧០៩ ហិកតា ស្ថានីយស្តារព្រៃឈើ ចំនួន ២ ទីតាំង ទំហំ ៩ ១០០ ហិកតា និងក្រសួងបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំព្រិច ចំនួន ៤ ទីតាំង ទំហំ ១៧៤ ៥៨១ ហិកតា គិតត្រឹមថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ។ ការដោះស្រាយវិវាទដីធ្លីមាន ៥៩ ករណី ដោះស្រាយបញ្ចប់បាន ១៩ ករណី ដែលករណីជាសមត្ថកិច្ចរបស់តុលាការមាន ៦ ករណី និងកំពុងដោះស្រាយ ៣៤ ករណី ដែលនៅសេសសល់។ ការរៀបចំប្លង់គោលខេត្តមណ្ឌលគីរីកំពុងដំណើរការ ។

ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៤











Previous Post Next Post