ឯកឧត្តម ឃួង ស្រេង៖ ក្នុងអំឡុងពេលរៀបចំពិធីថ្ងៃបើកការដ្ឋាន "ព្រែកជីកហ្វូណនតេជោ" តំបន់កោះពេជ្រ និងកោះនរា មិនឱ្យលក់គ្រឿងស្រវឹង


   ━━━━━✥◈✥━━━━━

   ភ្នំពេញ៖ នៅក្នុងអំឡុងពេលរៀបចំពិធីអបអរសាទរថ្ងៃប្រវត្តិសាស្ត្រការបេីកការដ្ឋាន“ព្រែកជីកហ្វូណនតេជោ ”នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងតំបន់កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា ដែលជាកន្លែងប្រារព្ធពិធីគឺមិនអនុញ្ញាតអោយលក់គ្រឿងស្រវឹងឡេីយ ដេីម្បីបង្ការខ្លាចមានបញ្ហានៅក្នុងអំឡុងពេលប្រារព្ធពិធី។ នេះជាការលេីកឡេីងរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នៅនៅក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោង “ព្រែកជីកហ្វូណនតេជោ” នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ អគាររដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង ក៏បានធ្វេីការអំពាវនាវ និងថ្លែងអំណរគុណជាមុន ចំពោះសិល្បៈករ សិល្បៈការីនី ទាំងអស់ សូមចូលរួមអោយបានផុសផុល ក្នុងការចូលរួមជួយលេីកមុខមាត់ ប្រទេស ដេីម្បីបង្កបរិយាកាសសប្បាយរីករាយ នៃកម្មវិធី ដែលជាការបង្ហាញពីឆន្ទះ រួមគ្នា ក្នុងការឯកភាពជាតិ របស់ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តម ឃួង ស្រេង បានអោយដឹងថា នៅក្នុងថ្ងៃនៃការរៀបចំពិធី អបអរសាទរ ការបេីកការដ្ឋាន ព្រែកជីកហ្វូណន តេជោ និងមានការរៀបចំកម្មវិធីជាច្រេីន ដេីម្បីបង្កបរិយាកាសសប្បាយរីករាយ ដេីម្បីបង្ហាញអោយឃេីញពីឆន្ទះរួមគ្នា ក្នុងការឯកភាពជាតិ របស់ប្រជាជនកម្ពុជាទាំងមូល ដោយក្នុងពិធីនេះ បានរៀបចំអោយមានការ ទួងស្គរ គ្រប់ទីអារាម នៅអំឡុងពេលបេីកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅវេលា៩:០០នាទីព្រឹក ការចង់លេីកទង់ជាតិនៅគ្រប់ទីកន្លែង ការប្រគុំតន្ត្រី ការច្រៀងបទពង្សសាវតាខ្មែរ ការបាញ់កាំជ្រួចអបអរសាទរ ផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ការបាញ់កាំជ្រួចអបអរសាទរ និងធ្វេីការបាញ់ចំនួនពីរដង ដោយលេីកទី១ នៅក្រោយពេលច្រៀងបទ ពង្សសាវតា នៅម៉ោង៧:១០នាទីយប់ ច្រៀងរួមគ្នារបស់ប្រជាជនខ្មែរទាំងមូលពោលគឺនៅម៉ោង៧:២០នាទីយប់ និងការបាញ់កាំជ្រួចនៅលេីកទីពីរគឺនៅ វេលាម៉ោង៩:២០នាទី។

ឯកឧត្តម ឃួង ស្រេង បានធ្វេីការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរព័ត៌មាន និងមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវចូលរួមផ្សព្វផ្សាយឱ្យបានដល់ប្រជាពលរដ្ឋនិងព្រះសង្ឃ ដេីម្បីត្រៀមរៀបចំឱ្យបានល្អដេីម្បីមុខមាត់ប្រទេសជាតិ របស់យេីង។ ឯកឧត្តម ក៏បានណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ច គ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈការពារ សន្តិសុខ សុវត្តិភាពអោយបាន ដេីម្បីអោយពិធីជាប្រវត្តិសាស្ត្រនេះ ដំណេីរការទៅដោយរលូន និងជោគជ័យសម្រាប់មុខមាត់ប្រជាជនខ្មែរទាំងមូល។

គូសបញ្ជាក់ថាពិធីអបអរសាទរជាប្រវត្តិសាស្ត្រការបេីកការដ្ឋាន “ព្រែកជីកហ្វូណន តេជោ ” និងត្រូវបារព្ធធ្វេីឡេីងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ព្រែកជីកហ្វូណនតេជោ និងបានចូលរួមចំណែកយ៉ាងច្រេីនក្នុងការស្តារសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសេីរឡេីងដែលជាឆន្ទះរួមគ្នាក្នុងការឯកភាពជាតិរបស់ប្រជាជនកម្ពុជាទាំងមូលក្រោមការផ្តួចផ្តេីមឡេីងរបស់រាជរដ្ឋាភិបាលកម្ពុជា៕































Previous Post Next Post