ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ នឹងឆ្នោតយួនខុសច្បាប់ ជាច្រើន.កន្លែងក្នុង ក្រុងសៀមរាប បើកដំណើរការយ៉ាងពេញបន្ទុក សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!!!!!


   ខេត្តសៀមរាប ÷ សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ! បានឲ្យដឹងថា! បុគ្គល​ដែល​ហ៊ាន​បើកល្បែងស៊ីសងខុសច្បាប់ ជាច្រើន.កន្លែងក្នុងក្រុងសៀមរាប កំពុងបើកលេងយ៉ាងរលូន ប្រហែលមាន​ខ្នងបង្អែក​រឹងមាំ ហើយមាន​ឥទ្ធិពល​ ទើប​ហ៊ាន​ធ្វើ​អ្វីៗ តាម​ទំនើងចិត្ត ។

​ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង​ ក្រុង/ ខេត្តខាងលើ ដាក់ការសង្ស័យថា​! មន្ត្រី​អាជ្ញាធរ និងសមត្ថកិច្ចក្នុង​មូលដ្ឋាន សម្ងំ​ទទួល ផលប្រយោជន៍​ខ្លះៗ ពីម្ចាស់ទីតាំងបនល្បែងសុីសង  រួចអស់ហើយ ផងក៏មិនដឹង? ទើបមាន​បើក​ល្បែង​ដូច​ជាប្រជល់មាន់តាមអនឡាញនឹងល្បែងឆ្នោតយួន ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាចូលលេង​ភ្លូក​ទឹក ភ្លូ​កដី ទាំង​យប់​ទាំង​ថៃ្ង គ្មានការទប់ស្កាត់ និងបង្រ្កាបទាល់តែសោះ។

​មជ្ឈដ្ឋាន​ខាងក្រៅ​.! និងពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់​ចំៗ​ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់​ទីតាំង​ និងបក្សពួករបស់ខ្លួនមិនអាចសាង ភាពល្បីល្បាញ ខាងបើកល្បែងអនឡាញនឹងល្បែងឆ្នោតយួន ខុសច្បាប់ នៅលើទឹកដី ក្រុងសៀមរាប ខេត្តសៀមរាប បានឡើយ ។​

​ប្រភព​ដដែបានបន្ថែមថា! បុគ្គលដែលហ៊ានបើកល្បែង(មាន់អនឡាញនឹងល្បែងឆ្នោតយួន)ខុសច្បាប់ ជាច្រើន.កន្លែងដែលមានទីតាំងខាងលើ កំពុង​បើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាប! ឬទប់ស្កាត់ នោះទេ ?

​ហេតុ!ដូច្នេះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និងសមត្ថកិច្ច​ ក្រុង/ខេត្ដ គួរត្រួត​ពិនិត្យឡេីងវិញ​ផង ចំពោះ​ បុគ្គលដែលហ៊ានបើកល្បែង(ប្រជល់មាន់តាមអនឡាញនឹងល្បែងឆ្នោតយួន)ខុសច្បាប់ ជាច្រើនកន្លែងក្នុង ខេត្តសៀមរាប បានធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហា អសន្តិសុខសង្គម នៅក្នុងមូលដ្ឋាន របស់ពួកគាត់ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

​​ប្រជាពលរដ្ឋរស់នៅ ក្រុងសៀមរាប បាន​អំពាវនាវ​យ៉ាងទទូចទៅដល់​ ឧត្តមសេនីយ៍ទោ  ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបទើបនឹងឡើងថ្មី ជាពិសេស ឯកឧត្តម ប្រាក់ សាភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នឹងជាគណៈបញ្ជាការកងកម្លាំងឯកភាពខេត្ត សូមជួយចាត់មន្ត្រី ក្រោម ឱវាទ ចុះទប់ស្កាត់​ទង្វើរ មិន​ប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកល្បែង​(ប្រជល់មាន់តាមអនឡាញ នឹងល្បែងឆ្នតយួន)ខុសច្បាប់ ជាច្រើន.កន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ   ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​៕
Previous Post Next Post