ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញប្រគល់អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់ទិសយោធភូមិភាគទី៥


   ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ពិធីប្រគល់អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជា មេបញ្ជាការរង កងទ័ពជើងគោក ក្នុងទិសយោធភូមិភាគទី៥។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មានប្រសាស៍ថា សម្តេចទាំងពីរ ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កងទ័ពរបស់យើង និងគ្រួសារកងទ័ព ហើយជារៀងរាល់ឆ្នាំសម្តេច តែងតែឧបត្ថម្ភអាវភ្លៀង អាវរងា ដល់កងទ័ពមិនដែលអាក់ខានឡើយ និងសូមអរគុណដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ និងភារកិច្ចរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីសុខសុវត្ថិភាពប្រជាជន និងថែរក្សាការពារសុខសន្តិភាព ជូនជាតិមាតុភូមិ។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបន្តថាក្នុងនាមជាអ្នកការពារជាតិ ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពប្រជាជន  ដាច់ខាតត្រូវប្រឆាំងជាមួយគ្រឿងញៀន។ សូមគោរពឯកសណ្ឋាន តួនាទី ភារកិច្ច និងវិន័យរបស់ខ្លួន។ គ្រឿងញៀន នឹងបំផ្លាញសង្គមជាតិយើងទាំងមូល ប្រសិនបើយើងមិនរួមគ្នាទប់ស្កាត់គ្រប់រូបភាព រួមទាំងការប្រើប្រាស់។

រាជរដ្ឋាភិបាល នឹងបន្តធ្វើកំណែទម្រង់តាមអភិក្រមទាំង៥ "ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់" ដើម្បីពង្រឹងអភិបាលកិច្ចល្អ ប្រឆាំងអំពើពុករលួយ និងធានាការអភិវឌ្ឍន៍ដោយចីរភាព៕




















Previous Post Next Post