ទីតាំងសាងសង់សំណង់រឹងមាំមួយកន្លែងសាងសង់រំលោភយកដីចំណីស្ទឹងសង្កែដោយបិតកិច្ចសន្យាមួយសន្លឹកធ្វើដោយរលូន


  ខេត្តបាត់ដំបង ៖ សំណង់រឹងមាំមួយដែលបានសាងសង់រំលោភយកដីចំណីស្ទឹងសង្កែដែលមានទីតាំងស្ថិតនៅជិតមន្ទីពេទ្យបង្អែកខេត្ត ក្នុងភូមិមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយគ្មានមន្ត្រីជំនាញណាយកចិត្តទុកដាក់និងសំណង់ដែលបានសាងសង់នៅជាប់និងចំណីស្ទឹងសង្កែដែលធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាពតាមមាត់ស្ទឹងសង្កែនិងសុភ័ណភាពនៅក្នុងក្រុងបាត់ដំបងដែលជាទីក្រុងមួយទាក់ទាញភ្លៀងជាតិនិងអន្តរជាតិហើយគេជាតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបងដែរ។

ទាក់ទងជុំវិញបញ្ហាសំណង់ដ៏រឹងមាំដែលកំពុងសាងសង់រំលោភយកចំណីស្ទឹងសង្កែនេះប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងសំណូមពរឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជួយដាក់កម្លាំងចុះទប់ស្កាត់សំណង់ដែលកំពុងសាងសង់រំលោភយកដីចំណីស្ទឹងសង្កែនេះផងទាន។

Previous Post Next Post