តើអនាគតបឹងពែរជាបឹងអភិរក្យអាចមានឈ្មោះនៅលើលោកទៀតទេ ? បើមន្ទ្រីបរិស្ថានមានទីស្នាក់ការអូរកំប៉ោនឹងទីស្នាក់ការក្បាលដំរី គ្មានសមត្ថជួយទប់ស្កាត់ !!!!


   ខេត្តសៀមរាប ៖ បើយើងចូលតាមមុខផ្សារនោះ គឺច្បាស់ជាទៅដល់ស្រុកស្វាយលើ ដោយឆ្លងកាត់ឃុំជាច្រើន ក្រោមផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូនោះដែរ។ស្រុកជីក្រែងជាស្រុកមួយមានភាពល្បីល្បាញ ដូចជាស្ពានបូរាណ បឹងពែរ ជាបឹងអភិរក្យ គ្រប់គ្រងដោយបរិស្ថាន។

ដោយមើលឃើញបែបនេះហើយ ផ្នែកមេព្រៃ ផ្នែកបរិស្ថាន ខិតខំបង្កើតទីស្នាក់កានៅតាមដងផ្លួវ រីកដូចផ្សិត ដើម្បីចូលរួមការពារទប់ស្កាត់ នៅបទល្មើសព្រៃឈើ ការទន្ទ្រានយកដី ថែការពារសម្បត្តិរដ្ឋម្បើម្បីអោយនៅគង់វង្យនោះ។

មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំបានបង្កើតដាក់កម្លាំងមន្រ្ដីជំនាញទាំងនោះនៅតាមភូមិ,ឃុំ,ស្រុក នឹងខេត្តមានទាំងគណៈបញ្ជារឯកភាពស្រុក/ខេត្ត និងមន្រ្តីជំនាញគ្រប់ស្ថាប័ន ដើម្បីអោយជួយមើលថែការពារ នឹងបង្ក្រាបជនល្មើសដែលលួចចូលទន្រ្ទានដី ព្រៃ ក្នុងបឹងពែរ ជាបឹងអភិរក្យ សម្បត្តិធម្មជាតិផងដែល។

ទោះជាយ៉ាងណាក្ដីរយះកន្លងមក តើមន្រ្ដីបរិស្ថានប្រចាំតំបន់ ជួយទប់ស្កាត់បានកំរិតណា ? បើសព្វថ្ងៃការទន្រ្ទានដី ព្រៃ ជាបឹងអភិរក្យបឹងពែរ ស្ថិតនៅក្នុងឃុំ ពង្រលើ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ស្ទើតែវាលមហោឋានទៅហើយ។

ហេតុនេះពលរដ្ឋស្នើសុំដល់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានសូមជួយមេត្តាដាក់កម្លាំងចុះត្រួតពិនិត្យនៅបឹងអភិរក្យបឹងពែរនេះផងទាន។

Previous Post Next Post