ខេត្តបាត់ដំបង ៖ គេសង្គេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ្ណ រឺ ក្រសួងរ៉ែនិងថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ គោលបំណងថែរក្សា សម្បត្តិ ធម្មជាតិទាំងនេះ។ហើយថ្នាក់ដឹកនាំបានដាក់កម្លាំងមន្ត្រីជំនាញ ទាំងនោះនៅតាមបណ្ដា ភូមិ ឃុំ ស្រុកនិងខេត្ត រាជធានីមានទាំងគណៈបញ្ជាការឯកភាពខេត្តគណៈបញ្ជាការឯកភាពស្រុកនឹងមន្ត្រីជំនាញគ្រប់ស្ថាប័នដើម្បីអោយមើលថែការពារនិងបង្ក្រាបជនល្មើសដែលលួចចូលគាស់កាយទន្ទ្រានសម្បត្ដិធម្មជាតិផងដែរ។
ជាក់ស្ដែង ចាប់តាំងពីរថ្ងៃទី 2-06 -2024ដល់ពេលថ្ងៃនេះក្រុមអ្នកយកព័ត៌មានយើងបានឃើញគ្រឿងចក្រកំពុងចូលគាស់កាយទន្ទ្រានយកដីភ្នំស្ថិតនៅក្នុងចំណុចភ្នំឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបងកាយដឹកយ៉ាងរលូន ។ពេលនោះតាមពលរដ្ឋអោយដឹងថាភ្នំនោះអាចមានវាសនាឈរនៅលើលោកទៀតទេ បើសព្វថ្ងៃនេះកាយគាស់ដឹកយ៉ាងគក្រឹកគក្រែងស្ទើតែរញ្ជួយដីទៅហើយនោះឆ្លងកាត់ចែកចាយតាមតម្រួវការមិនថាឡើយអភិវឌ្ឍន៍ឬឯកជននោះទេ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋស្នើសុំសំណូមពរដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នឹងជាកងកម្លាំងឯកភាពខេត្តមេត្តាជួយដាក់កម្លាំងជំនាញរ៉ែនឹងរដ្ឋបាលព្រៃឈើ រួមនឹងអភិបាលស្រុក ដើម្បីត្រួតពិនិត្យនៅទីតាំងរបស់ក្រុមហ៊ុន នោះផងទាន។វគ្គ1