បែកធ្លាយ អគារ KMH ក្នុងក្រុងប៉ោយប៉ែត ជាជម្រក កន្លែងបទល្មើសល្បែងអនឡាញ យ៉ាងពេញបន្ទុក របស់ជនបរទេស


   ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍ប្រាប់មកថា! ល្បែងអនឡាញ ខុសច្បាប់ របស់ជនបរទេស នៅជាន់(ទី១០)ក្នុង អគារ KMH មួយកន្លែងស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្បែរនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងអនឡាញ ខុសច្បាប់ នៅលើទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឡើយ។

ជាងនេះទៅទៀត ប្រជាពលរដ្ឋ ក៏ដូចមហាជន ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ល្បែងសុីសង មួយនេះ រួចហើយមើលទៅ ទើបមានបើកល្បែងអនឡាញ ខុសច្បាប់ នៅជាន់ទី១០ ក្នុងអគារ KMH ទុកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងពេញបន្ទុក គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់នោះទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុដូច្នេះ ប្រជាពលរដ្ឋ នាំគ្នាសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជួយចាត់មន្ត្រីក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងអនឡាញ ខុសច្បាប់ បង្កប់ក្នុង អគារ KMH មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ ដើម្បី ពង្រឹង សន្តិសុខសង្គម៕





Previous Post Next Post