បនល្បែងសុីសងខុសច្បាប់ ទ្រង់ទ្រាយធំ ១.កន្លែងនៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី បើកលេងរាល់ថ្ងៃ សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!


   ខេត្តរតនគិរី៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ត្រង់ចំណុច ចំការកៅស៊ូ ១.កន្លែង ស្ថិតនៅភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី បើកទទួលក្រុមអ្នកញៀនល្បែងទាំងនោះឲ្យនាំគ្នាទៅចូលលេងភ្លូកទឹក ភ្លូកដី តែលោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស និងលោក វរសេនីយ៍ឯក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាបនោះទេ ។

ប្រភពដដែលបានបន្ថែមថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ ១.កន្លែងនៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)លេង រយៈពេលយូខែមកហើយ បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបនោះទេ! ដែលធ្វើឲ្យគេសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចបានលាភសក្ការៈខ្លះៗពីម្ចាស់បនល្បែងមួយនេះមិនខាន ទើបគ្មានការបង្រ្កាប!

ជាងនេះទៅទៀត ប្រជាពលរដ្ឋរស់នៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី បានដាក់សង្ស័យថា! បើកគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ និងមានខ្នងបង្អែក នៅពីក្រោយ រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសង(ជល់មាន់និងអាប៉ោង)ខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ស្រុកអណ្តូងមាស ខេត្តរតនគិរី បានឡើយ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋរស់នៅក្នុង ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាអសន្តិសុខសង្គម និងភាពភ័យខ្លាច កើតមាននូវ អំពើចោរកម្ម និងបទល្មើសដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋរស់នៅតំបន់នោះ អំពាវនាវទៅដល់ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគីរី ជាពិសេស ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី សូមជួយចាត់មន្រ្តីក្រោម ឪវាទ ចុះទប់ស្កាត់ទង្វើរមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ទ្រង់ទ្រាយធំ ១.កន្លែងនៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី នេះផង គ្រប់គ្រងដោយ លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស និងលោកវរសេនីយ៍ឯក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស ដើម្បីពង្រឹង សន្តិសុខសង្គម៕

Previous Post Next Post