ល្បែង(ឆ្នោតឡូតូ)មួយកន្លែង នៅក្នុងមូលដ្ឋាន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នៅតែបន្តបើកលេងអនាធិបតេយ្យ


   ខេត្តកណ្តាល៖ ទីតាំងល្បែង(ឆ្នោតឡូតូ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃើញបើកលេងធម្មតា រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែង(ឆ្នោតឡូតូ)មួយកន្លែងក្នុង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក បែរជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងស៊ីសងមួយនេះ ជាឆ្នាំងបាយ របស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ ផងក៏មិនដឹង?

ប្រភពបានអោយដឹងថា! មេបនល្បែង(ឆ្នោតឡូតូ)មួយកន្លែង ដែលមានទីតាំងខាងលើ បើកលេងបែបអនាធិបតេយ្យ ដែលផ្ទុយពីគោលនយោបាយភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល កម្ពុជា។ ជុំវិញករណីល្បែងសុីសងខាងលើ ធ្វើអោយប្រជាពលរដ្ឋរស់នៅមានការភ័យខ្លាច អំពីបញ្ហាអសន្តិសុខ និងព្រួយបារម្ភកើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្នើសុំអោយ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ក្រាបផង! ជាពិសេស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមនិងឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ឆ្នោតឡូតូ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផង។

កន្លងមកថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

Previous Post Next Post