ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង”ជល់មាន់ និង អាប៉ោង”ខុសច្បាប់ នៅឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នាសម្ងំស្ងៀម មិនធ្វើការបង្រ្កាប.!។ជាក់ស្តែងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣.នេះ ទីតាំងល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ នៅឃ្លាំងមួយកន្លែងក្នុង សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចទទួលបានលាភសក្ការៈ ពីម្ចាស់ទីតាំងបនល្បែងមួយនេះ រួចហើយផងក៏មិនដឹង.!។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ នៅឃ្លាំងមួយកន្លែង ដែលមានទីតាំងខាងលើ ឃើញនៅតែបើកឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់.លានរៀល ដល់រាប់.ពាន់ដុល្លារ បានដោយរលូន ហើយនាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកងបង្កការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចប្ដី និងកូនៗពួកគាត់បោះបង់ការងារចោលនាំគ្នាទៅលេងល្បែងខុសច្បាប់ទាំងនេះ ម្យ៉ាងទៀតភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ហិង្សា ជាដើម។ល។
ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ និងធ្វើការបង្រ្កាប! ទីតាំងល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ នៅឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានានូវ
គោលនយោបាយភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន.!។
សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យគណ:អភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងដែនការគ្រប់គ្រង របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!។
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.៕