មជ្ឈមណ្ឌល ចយ ហូថេល មួយកន្លែងនៅទល់មុខផ្សារអូឡាំព្យា ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា លួចបង្កប់ល្បែងបៀរចិន និងហ្គេមបាញ់ត្រីខុសច្បាប់ បើកលេងមិនរំខាន អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សោះឡើយ.!


    ភ្នំពេញ៖បែកធ្លាយ មានសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងបៀរចិន និងហ្គេមបាញ់ត្រី ខុសច្បាប់ នៅក្នុង{មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅទល់មុខផ្សារអូឡាំព្យា ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យ ព្រោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចាត់វិធានការ ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ .!។

បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងទៀតថា! {មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ លួចបង្កប់ល្បែងបៀរចិន និងហ្គេមបាញ់ត្រី ខុសច្បាប់ បានយ៉ាងរំភើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យផង ក៏មិនដឹង បានទីតាំងបនល្បែងនេះ ហ៊ានបើកលេងបានដោយរលូន.!។

ទាក់ទិនទៅនិងល្បែងបៀរចិន និងហ្គេមបាញ់ត្រី ខុសច្បាប់ នៅក្នុង មជ្ឈមណ្ឌល ចយ ហូថេល មួយកន្លែងនៅទល់មុខផ្សារអូឡាំព្យា ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ឃើញនៅតែដំណើរការបើកលេងអនាធិបតេយ្យ ជារៀងរាល់់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ{ពោលគឺ}ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។

ដូច្នេះហើយ ប្រជាពលរដ្ឋបាននាំគ្នា សុំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តា ចាត់កម្លាំងជំនាញ ក្រោមឪវាទ ចុះត្រួតពិនិត្យ សាវជ្រៀវភាពជាក់ស្តែង និងមានវិធានការបង្រ្កាប! ទីតាំងល្បែងបៀរចិន និង ហ្គេមបាញ់ត្រី ខុសច្បាប់ នៅក្នុង{មជ្ឈមណ្ឌល ចយ ហូថេល}មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ឲ្យស្របតាមគោលនយោបាយភូមិ/ឃុំ/សង្កាត់/មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន !៕

Previous Post Next Post