សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាសារមន្ទីរវិមានឈ្នះឈ្នះ និងទស្សនាស្តង់ពិព័ណ៍ក្រសួងស្ថាប័ន


    នៅក្នុងឱកាសអបអរសាទរការប្រារព្ធខួបលើកទី ២៥នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆាំ្ននៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមាន ឈ្នះ ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាសារមន្ទីរនៅវិមានឈ្នះ ឈ្នះ និងទស្សនាតាមស្តង់នីមួយៗរបស់ក្រសួងស្ថាប័ន ដែលតាំងបង្ហាញអំពីសមិទ្ធផលស្នាដៃសំខាន់ៗរបស់ខ្លួន ក្នុងឱកាសអបអរសាទរខួប២៥ ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជាតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។ 

សូមជម្រាបថា ព្រឹត្តិការណ៍នេះរៀបចំរយៈពេល០៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣។ ដោយមានកម្មវិធីសំខាន់ៗដូចជាអបអរសាទរខួបលើកទី២៥ នៃទិវានយោបាយ ឈ្នះ ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមាន ឈ្នះ ឈ្នះ ។ ការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល២៥ឆ្នាំ តាមរយៈនយោបាយ ឈ្នះ ឈ្នះរបស់ក្រសួងស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ, មានការការបាញ់កាំជ្រួច, ការប្រគំតន្ត្រីសម័យ, ផ្ទាំងទស្សនីយភាពសិល្បៈ, ការតាំងពិព័រណ៍ផលិតផល និងម ហោស្រពម្ហូបអាហារ ព្រមទាំងកម្មវិធីកំសាន្តផ្សេងៗទៀត៕



























Previous Post Next Post